[ភាគ:៤៨] សម្ដីនោះធ្វើអោយនាងខ្មាស់គេមែនទែននាងយកដបថ្នាំគប់គេជំនួសអោយការស្ដីបន្ទោស មានវត្តមានគេគឺមានបញ្ហាគេជាមេនាំរឿង!!! «លោកជាមនុស្សឈ្លើយនិយាយស្ដីគួរអោយស្អប់»Stephanieគំហក «ខ្ញុំមិនដែលសុភាពហើយក៏មិនចង់អោយនាងស្រឡាញ់ខ្ញុំដែរ»SongHao sound effects free download
1 Downloads
6 days ago
19 seconds
chanel.pradamoon Sound Effects
About [ភាគ:៤៨] សម្ដីនោះធ្វើអោយនាងខ្មាស់គេមែនទែននាងយកដបថ្នាំគប់គេជំនួសអោយការស្ដីបន្ទោស មានវត្តមានគេគឺមានបញ្ហាគេជាមេនាំរឿង!!! «លោកជាមនុស្សឈ្លើយនិយាយស្ដីគួរអោយស្អប់»Stephanieគំហក «ខ្ញុំមិនដែលសុភាពហើយក៏មិនចង់អោយនាងស្រឡាញ់ខ្ញុំដែរ»SongHao Mp3 Sound Effect
[ភាគ:៤៨] សម្ដីនោះធ្វើអោយនាងខ្មាស់គេមែនទែននាងយកដបថ្នាំគប់គេជំនួសអោយការស្ដីបន្ទោស មានវត្តមានគេគឺមានបញ្ហាគេជាមេនាំរឿង!!! «លោកជាមនុស្សឈ្លើយនិយាយស្ដីគួរអោយស្អប់»Stephanieគំហក «ខ្ញុំមិនដែលសុភាពហើយក៏មិនចង់អោយនាងស្រឡាញ់ខ្ញុំដែរ»SongHao មាត់តសម្ដីដៃមើលនាឡិកាគ្រាន់តែ៥:០០នាទីភ្លាមគេអូសនាងចេញពីធ្វើការមិនអោយលើសខ្វះម៉ោង «ឆាប់ទៅ» «ខ្ញុំដើរខ្លួនឯងកុំអូសខ្ញុំ!» «អ្នកគ្រូពេទ្យស្តេហ្វលាហើយ»ចេញមកខាងក្រៅគ្រប់គ្នារាក់ទាក់នាងតែភ្នែកបាញ់សម្លឹងមើលSongHaoព្រាតពិសេសពេទ្យស្រីៗ «ចាស៎ អរគុណលាហើយ»ស្តេហ្វានីរាក់ទាក់វិញហើយញញឹមតិចៗព្រោះចម្លែកចិត្តមិនដែលមានអ្នកណាមករាក់ទាក់ដល់ម្លឹង ចំណែកSongHaoវិញដើរត្រង់ភ្លឹងមិនងាកមើលអ្នកណា «យ៉ាងមិចឡើងទៅ!»SongHaoនិយាយពេលឃើញស្តេហ្វានីឈរអេះអុញសម្លឹងម៉ូតូកូនទាគួរអោយស្រឡាញ់របស់នាងមិនហ៊ានឡើងជិះ «ខូចម៉ូតូខ្ញុំ!»ស្តេហ្វានីតវ៉ានាងអាណិតម៉ូតូមាឌគេធំយ៉ាងនឹងបាក់បូមមិនខាន SongHaoលឺហើយស្ទុះឡើងជិះម៉ូតូនាងមុនមួយទំហឹង «អេ៎!!!!»ស្តេហ្វានីគំហក «ឡើងមកមិនអញ្ចឹងទេខ្ញុំជិះទៅចោល» «ខ្លួនលោកអង្គុយពេញកែបអស់ហើយឡើងយ៉ាងមិច?» SongHaoខិតទៅមុនបន្តិចទុកចន្លោះអោយនាងឡើង មុននាងឡើងគេហុចមួកប៉ូលីសគេអោយនាងកាន់, ស្តេហ្វានីព្រមឡើងជិះពីក្រោយម៉ូតូកូនទាតូចមួយបើមិនជិះត្បៀតគ្នាមានតែចម្លែក ម៉ូតូបើកចេញទៅមើលទៅល្អមើលម្យ៉ាងដែរខ្លួនអ្នកទាំង២នៅជាប់គ្នាព្រោះអស់កន្លែងអង្គុយ គ្រាន់តែម៉ូតូចូលដល់វិមានភ្លាមSongHaoងើបចេញផ្ដួលម៉ូតូចោលដោយមិនផ្ដល់សញ្ញារហូតStephanieដួលទាំងចំហរច្រងាបច្រងិលត្រូវម៉ូតូគាបជើងតែឯង «អីយ៉ូយ!!!!»សម្លេងស្រែកព្រោះឈឺបន្លឺឡើងស្របពេលអ្នកបង្កហេតុដើរចូលផ្ទះ «លោកឯងឆ្គួតមែនទេ?» «ត្រូវចាំបើមានវត្តមានខ្ញុំនាងគ្មានក្ដីសុខទេ»SongHaoមិនខ្វល់ពាក្យជេរគេងាកនិយាយឌឺដងដាស់តឿននាង ស្តេហ្វានីខាំមាត់សម្លក់គេ គេជាមនុស្សអាក្រក់គ្មានទឹកចិត្តនាងស្ទុះងើបឡើងលើកម៉ូតូហើយអោនមើលឃើញម៉ូតូនាងបាក់ខូចច្រើនកន្លែងទឹកមុខសោកសៅក៏បង្ហាញច្បាស់ព្រោះនេះជាម៉ូតូដែលនាងស្រឡាញ់។ ចៃដន្យប៉ាវទើបតែលាងឡានហើយដើរមកឃើញចៅហ្វាយស្រីកំពុងមើលម៉ូតូគេក៏សួរនាំ «មានអ្វីខ្ញុំជួយទេទាន?ត្រូវការឲ្យខ្ញុំជួយលាងម៉ូតូឲ្យឬអត់?» «មិនបាច់!»ស្តេហ្វានីតបទាំងមិនសប្បាយចិត្ត «អឺ~ពេលអ្នកប្រុសនៅមិចស៊ីកូ គាត់ខំប្រឹងធ្វើការណាស់មិនមានស្រីទេ»សុខៗប៉ាវរៀបរាប់ គេចង់ធ្វើជាកូនចៅល្អជួយលើកជើងម្ចាស់ «អ្នកណាសួរ?»ស្តេហ្វានីគំហកមួយទំហឹង តាមអារម្មណ៍ដែលខឹងព្រោះម្ចាស់គេជាអ្នកបំផ្លាញម៉ូតូនាង ឡូឡារួចនាងក៏ប្រញាប់ដើរចូលទៅក្នុងវីឡាទុកឱ្យប៉ាវដែលភ្ញាក់ផ្អើលឈរធ្វើមុខឡេឡឺ «ប្ដីខ្លាប្រពន្ធតោ សម្លុតប៉ាវរហូត»ប៉ាវរអ៊ូ ម៉ោងខ្ទង់៨យប់ស្តេហ្វានីអង្គុយនៅសួនច្បារភ្នែកសម្លឹងមើលស្រះជាប់វីឡាដៃលើកប៉ោមមកខាំ ម៉ូតូដែលត្រូវខូចនោះចតនៅជិតកៅអីនាងអង្គុយ។ «អ្នកបម្រើថានាងមិនញ៊ាំបាយ?»សម្លេងគ្រលបន្លឺពីក្រោយខ្នងមិនប្រាប់ក៏អាចដៅបានច្បាស់ថាជាអ្នកណា ស្តេហ្វានីលឺតែមិនតបនាងបោះប៉ោមចោលយកជើងជាន់ដោយក្ដីខឹងសម្បារមុននឹងងើបដើរចេញ «នាងកើតអី?អាប៉ាវថានាងមួម៉ៅជេរវា»SongHaoដើរមកឃាំងនាង នាងសម្លក់មុខគេខាំមាត់ចង់លើកម៉ូតូនាងគប់គេទាស់តែលើកមិនរួច «សម្លក់មុខខ្ញុំនាងចង់ជេរខ្ញុំដែរមែនទេ?»គេញោចមាត់សើចបន្តិចចូលចិត្តឃើញមុខនាងខឹងបែបនឹង «ខ្ញុំមិនហ៊ានជាមួយលោកទេ ព្រោះខ្លាចអំណាចបារមីលោកនាយឧត្តមសេនីយ៍ផ្កាយ៤»នាងឌឺគេ «ហ៊ានបាននាងក៏ជាលោកជំទាវរបស់ខ្ញុំដែរ» «អួក*ចង់ក្អួតជំទាវឆ្គួតស្អី?»នាងសែនស្អប់សម្ដីគេ មនុស្សស្អីត្រឡប់ត្រឡិនល្ងាចធ្វើបាបយប់ឡើងមកហៅនាងថាជាជំទាវ? «នាងភ្លេចថានាងជាប្រពន្ធនាយឧត្តមសេនីយ៍ផ្កាយ៤?» ស្តេហ្វានីជ្រេញឬកគេបំផុតតាំងពីបានឡើងតំណែងមកខ្មើតជាងស្អីទៅទៀត នាងដើរគេចចេញគេចាប់ដើមដៃនាងជាប់ «សងនាងលឺថានាងមានបណ្ណបើកបរហើយ?ជិះឡានវិញទៅ»គេបង្ហាញសោរឡាន «ខ្ញុំសួរលោក លោកមានបញ្ហាសតិអារម្មណ៍មែនទេ?ពួកយើងជាសត្រូវនឹងគ្នា កុំមកធ្វើជាល្អ»នាងមិនទុកចិត្តគេ គេឃោឃៅជម្រៅចិត្តគេនាងមើលលែងដឹងល្ងាចអាក្រក់យប់ល្អមើលទៅមិនស្រួលឡើយ «គ្រាន់តែចង់សងម៉ូតូនាងដែលខ្ញុំធ្វើអោយខូច»គេនិយាយហើយដើរទៅអង្គុយលើម៉ូតូនោះ «ចេញភ្លាមទៅ!មិនបាច់សងទេខ្ញុំមិនត្រូវការ ខ្ញុំស្រឡាញ់តែម៉ូតូខ្ញុំ» «ចាំខ្ញុំទិញម៉ូតូថ្មីអោយនាងអញ្ចឹងបើមិនចង់បានឡាន» «លោកនៅមិនយល់ហ្អេស?ខ្ញុំស្រឡាញ់តែរបស់ខ្ញុំ!ខ្ញុំមិនចង់បានរបស់គ្រប់យ៉ាងពីលោក» «សោកស្ដាយផងតែនាងធ្លាប់បានស្ពែម៉ាតូសូអ៉ីតពីខ្ញុំបាត់ទៅហើយ»គេញោចមាត់ញញឹមចំអកទៅនាង «លោកជាមនុស្សឥតកេរ្តិ៍ខ្មាស់!!!»នាងចង្អុលមុខគេខឹងផងអៀនផងគេនិយាយមិនគិតពីអ្នកស្ដាប់សោះ ស្តេហ្វានីស្ទុះរត់ចូលក្នុងបាត់SongHaoក៏ត្រឡប់មកវិមានវិញ •ក្នុងបន្ទប់ធ្វើការ «អ្នកប្រុសចូលចិត្តអ្នកស្រីមែនទេទាន?ខ្ញុំឃើញអ្នកប្រុសតាមដានអ្នកស្រីរហូត»ប៉ាវដាច់ចិត្តសួរ «ការតាមដាននោះជាការបង្ហាញពីក្ដីស្រឡាញ់ហ្អេស?»គេជ្រួញចិញ្ចើមសួរទៅកូនចៅ «បាទទានដូចក្នុងរឿងតួប្រុសតាមដានតួស្រីហ៎»ប៉ាវញញឹមញញែម «ឃាតករមុនសម្លា.ប់មុខសញ្ញាគេធ្វើអីខ្លះ?»SongHaoចោទជាសំណួរ «គួរតែតាមដានហើយស៊ើបពីមុខសញ្ញា»ប៉ាវគិតបន្តិចរួចតប ភ្លាមនោះស្នាមញញឹមគេក៏រលុបបាត់ពេលយល់ន័យចាហ្វាយ #sunghoon #fyp #foryou #novelkhmer[ភាគ:៤៨] សម្ដីនោះធ្វើអោយនាងខ្មាស់គេមែនទែននាងយកដបថ្នាំគប់គេជំនួសអោយការស្ដីបន្ទោស មានវត្តមានគេគឺមានបញ្ហាគេជាមេនាំរឿង!!! «លោកជាមនុស្សឈ្លើយនិយាយស្ដីគួរអោយស្អប់»Stephanieគំហក «ខ្ញុំមិនដែលសុភាពហើយក៏មិនចង់អោយនាងស្រឡាញ់ខ្ញុំដែរ»SongHao Sound Effects Free Download. Sound Effects Downloader To Help You Download The Highest Quality [ភាគ:៤៨] សម្ដីនោះធ្វើអោយនាងខ្មាស់គេមែនទែននាងយកដបថ្នាំគប់គេជំនួសអោយការស្ដីបន្ទោស មានវត្តមានគេគឺមានបញ្ហាគេជាមេនាំរឿង!!! «លោកជាមនុស្សឈ្លើយនិយាយស្ដីគួរអោយស្អប់»Stephanieគំហក «ខ្ញុំមិនដែលសុភាពហើយក៏មិនចង់អោយនាងស្រឡាញ់ខ្ញុំដែរ»SongHao Sound Effects Free Download For TikTok Videos. You Just Search Sound Effects And Download.