[ភាគ:៤០] 🏴 ទាសីបេះដូង ការបញ្ជាដ៏ត្រជាក់ស្រេបរបស់ស្វាមីធ្វើអោយ Stephanieភ័យញ័របើកភ្នែកតាមគេប្រាប់នាងមិនទុកចិត្តនាងខ្លាចគេខ្វះភ្នែកនាងមែនបើសិនជាគេជាSongHaoពីមុននាងប្រាកដជាផ្គើនឌឺមិនបើកតែនេះគេមិនមែនSongHaoពីមុនគេជាមនុស្សថ្មីដែលនាងមិនទាន់ស្មានដឹងពីជម្រៅចិត្តច្បាស់។ sound effects free download
2 Downloads
5 days ago
16 seconds
chanel.pradamoon Sound Effects
About [ភាគ:៤០] 🏴 ទាសីបេះដូង ការបញ្ជាដ៏ត្រជាក់ស្រេបរបស់ស្វាមីធ្វើអោយ Stephanieភ័យញ័របើកភ្នែកតាមគេប្រាប់នាងមិនទុកចិត្តនាងខ្លាចគេខ្វះភ្នែកនាងមែនបើសិនជាគេជាSongHaoពីមុននាងប្រាកដជាផ្គើនឌឺមិនបើកតែនេះគេមិនមែនSongHaoពីមុនគេជាមនុស្សថ្មីដែលនាងមិនទាន់ស្មានដឹងពីជម្រៅចិត្តច្បាស់។ Mp3 Sound Effect
[ភាគ:៤០] 🏴 ទាសីបេះដូង ការបញ្ជាដ៏ត្រជាក់ស្រេបរបស់ស្វាមីធ្វើអោយ Stephanieភ័យញ័របើកភ្នែកតាមគេប្រាប់នាងមិនទុកចិត្តនាងខ្លាចគេខ្វះភ្នែកនាងមែនបើសិនជាគេជាSongHaoពីមុននាងប្រាកដជាផ្គើនឌឺមិនបើកតែនេះគេមិនមែនSongHaoពីមុនគេជាមនុស្សថ្មីដែលនាងមិនទាន់ស្មានដឹងពីជម្រៅចិត្តច្បាស់។ ឡានលឿនដូចហោះ ស្តេហ្វានីរមួលខ្លួនងើបគូ.ទផុតពីពូកឡានផតពោះអែនអនខ្ញាំខ្សែរក្រវាត់នាងខ្លាចខ្លាំងវាហាក់បីដូចជាជិះrollercoaster «SongHaoឡាន!ឡាន...អាយ៎»នាងស្រែកពេលគេជាន់អស់កុងទ័រថែមទាំងជិះបញ្រ្ចាស់រកបំបុកឡានអ្នកផ្សេងដែលជិះមកទិសដៅស្របនឹងឡានគេ ងឺត*ផូស ក្បាលស្តេហ្វានីបោកនឹងឡានហូរឈា.មចុះមករឹមៗ «ហ្ហឹស~»សម្លេងសើចបន្លឺឡើង ទាញអោយនាងងាកមើលអ្នកសើចដែលសម្លឹងមុខនាងក្នុងន័យចំអក «លោកធ្វើបែបនឹងធ្វើអី?»ក្បាលពកឈាមតិចៗនាងខាំមាត់សួរគេទាំងញ័រទ្រូងព្រោះនៅភ័យ «ដើម្បីសប្បាយ»គេតបទាំងញញឹមចុងមាត់ ស្នាមញញឹមដែលបង្កប់ភាពឃោឃៅនាងមិនដែលធ្លាប់បានឃើញ «...»ស្តេហ្វានីមិនតបខាំមាត់សម្លក់គេអួលដើម.កព្រោះកំហឹងសម្លេងបេះដូងលោតញាប់ចង់ផ្ទុះចេញមកក្រៅព្រលឹងហោះចេញអស់ពីខ្លួន «ឃើញនាងបែបនឹងខ្ញុំសប្បាយ»នាងស្ងាត់មិនតបគេនៅតែបន្តចំអក មុននឹងជាន់ឡានមួយកប់ជាលើកទី២ ឡានបោលចូលផ្ទះប្រើរយៈពេលត្រឹម៥នាទីគិតមើលទៅថាលឿនពិនណា ទាំងដែលពីផ្ទះទៅកន្លែងជួយSeangEiត្រូវធ្វើដំណើរខ្ទង់១៥-២០នាទី «ខិះៗ អួកៗ...»បើកទ្វារចុះពីឡានស្តេហ្វានីបែកក្អួតក្រាបនៅនឹងដី SongHaoញញឹមពេញចិត្តអោបដៃឈរមើលនាង «ក្រោកឡើងមក»គេនិយាយតែនាងមិនតបនៅបន្តក្អួតទៀត ក្អួតឡើងចង់របូតគ្រឿងក្នុងចេញមកទៅហើយ «ខានជួបនាងយូរជោជាងមុន»គេបោះសម្ដី អ្នកស្ដាប់លឺហើយក្ដៅត្រចៀកងាកមើលមុខគេភ្នែកនាងក្រហមងាំងមុខស្លេកស្លាំងព្រោះក្អួតឡើងខ្សោះ «លោកកើតអី?បើស្អប់គ្នាណាស់រស់នៅរាងខ្លួនកុំបាច់ធ្វើបែបនេះដាក់គ្នា!»នាងនិយាយទាំងញ័រទ្រូង ឈ្លោះគ្នាលើកណាក៏នាងជាអ្នកនិយាយសម្រួលគេបែបនេះនាងតែងតែបបួលរស់នៅស្ងប់ស្ងាត់ធ្វើមិត្តកុំចងគុំនុំគ្នា «ខ្ញុំរស់នៅស្ងប់ស្ងាត់ហើយ តែនាងអាសមករកខ្ញុំ»សម្លេងធ្ងន់នៃបុរសតបមកស្មើរធេង សម្ដីគេដូចដាក់ក្បាលនាងនឹងដុំថ្ម២០ដុំ នាងហាមាត់តបមិនរួចព្រោះពាក្យមើលងាយនេះវាធ្ងន់ហួសដែលនាងទទួលយកបានក៏មិនស្មានថាគេហ៊ាននិយាយ «ខ្ញុំស្អប់នាងស្អប់មិនចង់ឃើញមុខ តែនាងរត់មករកខ្ញុំដល់បន្ទប់ ហ៊ានហៅឈ្មោះខ្ញុំប្រើសម្លេងត្បៀតម្ញែកគួរអោយរអើម អាសជាងស្រីខូចតាមបារ!» សម្ដីតង់ទី២ដូចដាវចាក់ទ្រូងនាងរាប់រយកាំបិតគេដៀលនាងមិនសល់សាច់ព្រោះនាងទៅអង្វរសុំអោយគេទៅជួយប្អូនស្រីគេ? «ហួសហេតុពេកហើយ!ខ្ញុំធ្វើដើម្បីអូនEiប៉ុណ្ណោះ ខ្ញ..»ប្រយោគនិយាយនិយាយមិនទាន់ចប់គេកាត់ «ល្បិចនាងខ្ញុំតាមទាន់គ្រប់ជំហានហើយមិនបាច់បោកទេ ពេលណាចង់អាសប្រើលេសថាជួយគេ ថ្ងៃខ្ញុំត្រូវថ្នាំក៏ហាចហើរចេញមកពីបន្ទប់ធ្វើជាជួយ ការពិតជាStyleតែមួយ» «ខ្ញុំកោតតែលោកគិតចេញគំនិតថោកទាបនេះចេញមកបាន ព្រោះខ្ញុំនឹកមិនឃើញ»កែវភ្នែកចាំផ្ដើមរលីងរលោងតែសមីខ្លួនខំទប់ «អញ្ចឹង?ម្យ៉ាងដែរនឹកមិនឃើញតែក៏អាចធ្វើបានប្រហែលសន្ដានពីធម្មជាតិពួកស្រីអ៊ឺរ៉ុបដូចនាងរលែមឡើងគ្រែមិនដូចស្រីអាស៊ីដែលថ្លៃថ្នូរ»គេនិយាយមើលងាយដល់ពូជសាសន៍ «វ័ង សុងហាវ!!!លោកជ្រុលពេកហើយ»ស្តេហ្វានីគំហកងើបឈរចង់ស្ទុះទៅទះមាត់គេតែនាងដើរទ្រេតទ្រោតហើយក៏ដួលទៅវិញព្រោះវិលមុខពុលឡាន «ហ៊ឹស~ក្បាច់ដដែលៗ»គេចំអកក្នុងន័យថានាងអោយដៃគេជាថ្មី «នាងថាខ្ញុំជ្រុលពេលខ្ញុំនិយាយការពិត?ស្រីដែលលះបង់ខ្លួនអោយប្រុសមកថើបជញ្ជក់មាត់ប្រុស ដើម្បីតែរកប្រុសមួយទៀតមកបំពេញតណ្ហានាងគិតមើលទៅថាជាស្រីថោកទាបពិនណា?»គេដៀលនាងកប់មាត់បកទៅរឿងយប់នៅសេអ៊ូល តក់* ទឹកភ្នែកដែលខំទ្រាំស្រក់មកទាល់តែបាននាងឈឺចាប់មិនធ្លាប់មានអ្នកណាមើលងាយដល់ថ្នាក់នឹង «តម្លៃខ្ញុំថ្លៃឬថោកខ្ញុំដឹងច្បាស់ណាស់,តែបើលោកមើលឃើញថាថោកណាស់យើងលែងគ្នាទៅ!» «ហិហិ»គេសើចហើយដើរចូលវីឡាកាន់តែធ្វើអោយនាងស្អប់ខឹងនឹងទង្វើគេ «លោកកុំទៅណានិយាយគ្នាអោយចប់!» «ចង់លែងខ្ញុំ?ខ្ញុំខាតបង់កិត្តិយសដូច្នេះនាងត្រូវមានសំណងសងថ្លៃខូចខាត»គេបែរខ្នងតប «និយាយតម្លៃមក»ស្តេហ្វានីចាំស្ដាប់តម្លៃនាងទ្រាំលែងបានហើយនាងចង់លែងលះត្រឡប់ទៅផ្ទះវិញ «មិនថ្លៃទេថោកណាស់ នាងដើរស្រា.តទៅសងពិននឹងគ្រប់គ្រាន់ហើយ ខ្ញុំដាក់តម្លៃចរចារការលែងលះអោយទន់ៗធូរៗថោកៗទេ សង្ឃឹមថ្ងៃស្អែកយើងបានផ្ដិតមេដៃលែងគ្នា»គេនិយាយទាំងញញឹមមិនញញើតនឹងសម្ដីដែលកំពុងមើលងាយនាងពេញទីដើរចូលក្នុងហីៗ «អ្ហឹក..ហ្ហឹក លោកចាំសម្ដីខ្ញុំទុកលោកធ្វើបាបមើលងាយជាន់ឈ្លីកិត្តិយសខ្ញុំដល់ថ្នាក់នេះកុំតែមានថ្ងៃមួយកម្មពារតាមស្នងលោកវិញ!»នាងទ្រហោរយំលែងខ្មាស់ «មិនបាច់ថ្ងៃមួយទេមកស្អែកមកឃ្លានជួបណាស់» /កាត់/ ៣ថ្ងៃកន្លងផុតទៅ SongHaoនៅដូចដើមមិនមករករឿងនាងមិនជួបមុខតែគ្មានថ្ងៃណាដែលស្តេហ្វានីទៅធ្វើការហើយភ្នែកមិនហើមនោះទេនាងយំ យំរាល់យប់ព្រោះឈឺចាប់នឹងសម្ដីគេ។ — សុងហាវអង្គុយធ្វើការ ប៉ាវជាជំនិតមករាយការណ៍ពីរឿងរ៉ាវប្រចាំថ្ងៃរបស់អ្នកស្រីគេ «តែពិននឹង?»សុងហាវ «បាទ!» «ចេញទៅ» «អឺ..អ្នកប្រុសបើស្អប់អ្នកស្រីចង់ដឹងរឿងគាត់ធ្វើអីទាន?ខ្ញុំហត់នឹងទៅស៊ើបណាស់» «ចង់ដឹងហ្អេស?»គេញញឹមចុងមាត់គ្មានអ្នកណាយល់ពីជម្រៅចិត្តគេ #Sunghoon #fyp #enhypen #foryou #novelkhmer[ភាគ:៤០] 🏴 ទាសីបេះដូង ការបញ្ជាដ៏ត្រជាក់ស្រេបរបស់ស្វាមីធ្វើអោយ Stephanieភ័យញ័របើកភ្នែកតាមគេប្រាប់នាងមិនទុកចិត្តនាងខ្លាចគេខ្វះភ្នែកនាងមែនបើសិនជាគេជាSongHaoពីមុននាងប្រាកដជាផ្គើនឌឺមិនបើកតែនេះគេមិនមែនSongHaoពីមុនគេជាមនុស្សថ្មីដែលនាងមិនទាន់ស្មានដឹងពីជម្រៅចិត្តច្បាស់។ Sound Effects Free Download. Sound Effects Downloader To Help You Download The Highest Quality [ភាគ:៤០] 🏴 ទាសីបេះដូង ការបញ្ជាដ៏ត្រជាក់ស្រេបរបស់ស្វាមីធ្វើអោយ Stephanieភ័យញ័របើកភ្នែកតាមគេប្រាប់នាងមិនទុកចិត្តនាងខ្លាចគេខ្វះភ្នែកនាងមែនបើសិនជាគេជាSongHaoពីមុននាងប្រាកដជាផ្គើនឌឺមិនបើកតែនេះគេមិនមែនSongHaoពីមុនគេជាមនុស្សថ្មីដែលនាងមិនទាន់ស្មានដឹងពីជម្រៅចិត្តច្បាស់។ Sound Effects Free Download For TikTok Videos. You Just Search Sound Effects And Download.